Last News:
ចង់ចំនេញដាច់ចំណង​ / តារាងតម្លៃនិងលេខទំនាក់ទំនង ទិញម្ហូបអាហារសម្រាប់អ្នករស់នៅតំបន់ក្រហម​ / នៅ​ព្រឹក​ថ្ងៃ​ស្អែកនេះបងប្អូនអាជីវករផ្សារលើ ក្រុងព្រះសីហនុ ដែលបានផ្តល់វត្ថុសំណាកលើកទី១ កាលពីថ្ងៃទី១៦ និងទី១៧ ត្រូវមានកាតព្វកិច្ចផ្តល់វត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ លើកទី២​ / ក្រសួងពាណិជ្ជកម្មជួបប្រជុំជាមួយតំណាងផ្សារទំនើប ដើម្បីជួយសម្របសម្រួលរកដំណោះស្រាយ និងផលវិបាកក្នុងការធ្វើអាជីវកម្មក្នុងកំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ​ / ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងស្រុកខ្សាច់កណ្ដាល​ /
តារាងតម្លៃនិងលេខទំនាក់ទំនង ទិញម្ហូបអាហារសម្រាប់អ្នករស់នៅតំបន់ក្រហម
ថ្ងៃចេញផ្សាយ: ថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២៣ 14:04
ដោយ: សេម

ភ្នំពេញ សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់ទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់លក់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋ រស់នៅក្នុង តំបន់ក្រហម។

ផ្អែកតាមសេចក្ដីណែនាំលេខ ០១ សណន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដើម្បីផ្គត់ផ្គង់ស្បៀង និងគ្រឿង ឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋរស់នៅក្នុង  តំបន់ក្រហម  ក្នុងកំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រសួងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីផ្សារអនឡាញ សម្រាប់លក់ស្បៀងអាហារជូនប្រជាពលរដ្ឋ និង ដឹកជញ្ជូនដល់មុខផ្ទះអ្នកទិញ។

ប្រជាពលរដ្ឋដែលរស់នៅក្នុង តំបន់ក្រហម អាចបញ្ជាទិញទំនិញបានតាមរយៈប្រព័ន្ធអនឡាញ shop.moc.gov.kh ឬ តាម QR Code ដែលបានភ្ជាប់ជូន។

ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មបានរៀបចំក្រុមការងារចាំទទួលការហៅចូល ដើម្បីសម្របសម្រួលការបញ្ជាទិញ និងទទួលសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុង តំបន់ក្រហម តាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖

012 767 043  089 355 696  069 524 499  015 805 313  017 855 011  012 917 760  069 336 667  017 882 838  010 447 327  015 900 025  017 665 595  017 492 256 092 868 696

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន។

សូមអរគុណ