Last News:
ចង់ចំនេញដាច់ចំណង​ / តារាងតម្លៃនិងលេខទំនាក់ទំនង ទិញម្ហូបអាហារសម្រាប់អ្នករស់នៅតំបន់ក្រហម​ / នៅ​ព្រឹក​ថ្ងៃ​ស្អែកនេះបងប្អូនអាជីវករផ្សារលើ ក្រុងព្រះសីហនុ ដែលបានផ្តល់វត្ថុសំណាកលើកទី១ កាលពីថ្ងៃទី១៦ និងទី១៧ ត្រូវមានកាតព្វកិច្ចផ្តល់វត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ លើកទី២​ / ក្រសួងពាណិជ្ជកម្មជួបប្រជុំជាមួយតំណាងផ្សារទំនើប ដើម្បីជួយសម្របសម្រួលរកដំណោះស្រាយ និងផលវិបាកក្នុងការធ្វើអាជីវកម្មក្នុងកំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ​ / ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងស្រុកខ្សាច់កណ្ដាល​ /
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងស្រុកខ្សាច់កណ្ដាល
ថ្ងៃចេញផ្សាយ: ថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០ 09:08
ដោយ: ភ្នែករាស្រ្ត

ខេត្តកណ្តាល : ប្រជាពលរដ្ឋចំនួន០៣ឃុំ ជាង៦០០នាក់ ក្នុងស្រុកខ្សាច់កណ្ដាល ត្រូវបានឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ចុះសំណេះសំណាល និងសួរសុខទុក្ខ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅតំបន់អភិវឌ្ឍន៍វិហារសួគ៌ 7NG ដោយមានការ អញ្ជើញចូលរួមឯកឧត្ដមអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ និងអាជ្ញាធរស្រុក។ 


ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច គ្រប់កាលៈទេសៈ។


ឯកឧត្ដមបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសកម្ពុជាយើងទាំងមូល មានសន្តិភាពពេញលេញលើផ្ទៃប្រទេស ដែលប្រទេសយើងមិនធ្លាប់មានអស់រយៈពេលជាង៥០០ឆ្នាំមកហើយ។ កត្តាសុខសន្តិភាពនេះហើយ បានធ្វើអោយខេត្តកណ្ដាល ក៏ដូចជាប្រទេសកម្ពុជាទាំងមូលមានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងធ្វើអោយប្រជាពលរដ្ឋមានជីវភាពធូរធារ។


ឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំបំរើប្រជាពលរដ្ឋ ក្នុងការផ្ដល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ដោយប្រែក្លាយពីចៅហ្វាយនាយ ទៅជាអ្នកផ្ដល់សេវា។ ពិសេសកងកម្លាំងមានសមត្ថកិច្ច ត្រូវអនុវត្តអោយបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព លុបបំបាត់អោយបានចោរលួច ចោរឆក់ ចោរប្លន់ ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន។ 


ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួម អនុវត្តឲ្យបាននូវ វិធានការរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩។