ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌទាំងអស់ដែលពុំទាន់មានសៀវភៅស្នាក់នៅក២។ត្រូវស្នើសុំបំពេញបែបបទក្នុងការធ្វើឱ្យរួចរាល់នៅតាមបណ្ដារប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទាំង៧ដែលខ្លួនស្នាក់នៅរៀងៗខ្លួន។ដើម្បីឆាប់ទទួលបានយកទៅប្រើប្រាស់បម្រើឱ្យផលប្រយោជន៍ផ្សេងៗ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នេះតទៅ។
លោកវរសេនីយ៍ឯកហ៊ាងថារ៉េតអធិការនគរបាលខណ្ឌឫស្សីកែវបានអំពាវនាវធ្វើឡើងបន្ទាប់ពីលោកសម្រេចចុះហត្ថលេខារួចរាល់លើធ្វើសៀវភៅស្នាក់នៅក២។ដែលនៅសេសសល់មួយចំនួនរបស់ប្រជាពលរដ្ឋហើយដាក់បទបញ្ជាភ្លាមៗឱ្យលោកអធិការរងទទួលបន្ទុកការងារស្ថិតិ។
នាយផ្នែកនាយនគរបាលប៉ុស្ដិ៍និងមន្ត្រីក្រោមឱវាទនាំយកសៀវភៅស្នាក់នៅក២សៀវភៅគ្រួសារក៤។អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅចែកជូនតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋដើម្បីបានយកប្រើប្រាស់បម្រើឱ្យផលប្រយោជន៍ផ្សេងៗ ៕