Last News:
ចង់ចំនេញដាច់ចំណង​ / តារាងតម្លៃនិងលេខទំនាក់ទំនង ទិញម្ហូបអាហារសម្រាប់អ្នករស់នៅតំបន់ក្រហម​ / នៅ​ព្រឹក​ថ្ងៃ​ស្អែកនេះបងប្អូនអាជីវករផ្សារលើ ក្រុងព្រះសីហនុ ដែលបានផ្តល់វត្ថុសំណាកលើកទី១ កាលពីថ្ងៃទី១៦ និងទី១៧ ត្រូវមានកាតព្វកិច្ចផ្តល់វត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ លើកទី២​ / ក្រសួងពាណិជ្ជកម្មជួបប្រជុំជាមួយតំណាងផ្សារទំនើប ដើម្បីជួយសម្របសម្រួលរកដំណោះស្រាយ និងផលវិបាកក្នុងការធ្វើអាជីវកម្មក្នុងកំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ​ / ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងស្រុកខ្សាច់កណ្ដាល​ /
នគរបាល​អំពាវនាវ ​ឱ្យ​ពលរដ្ឋ​សុំ​បែបបទ ​ធ្វើ​សៀវភៅ​ស្នាក់នៅ​
ថ្ងៃចេញផ្សាយ: ថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ 02:08
ដោយ: សហការី

ភ្នំពេញ​៖​ នគរបាល​ខណ្ឌ​ឫស្សីកែវ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខ​ណ្ឌ​ទាំងអស់​ដែល​ពុំទាន់​មាន​សៀវភៅ​ស្នាក់នៅ​ក​២។​ត្រូវ​​ស្នើសុំ​បំពេញបែបបទ​ក្នុងការ​ធ្វើឱ្យ​រួចរាល់​នៅតាម​បណ្ដារ​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់ទាំង៧​ដែលខ្លួនស្នាក់នៅរៀងៗខ្លួន។ដើម្បីឆាប់ទទួលបានយកទៅប្រើប្រាស់បម្រើឱ្យផលប្រយោជន៍​ផ្សេងៗ ចាប់ពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ នេះ​តទៅ​។​


លោក​វរសេនីយ៍ឯក​ហ៊ាង​ថា​រ៉េត​អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ​បាន​អំពាវនាវ​ធ្វើឡើង​បន្ទាប់ពី​លោក​សម្រេច​ចុះហត្ថលេខា​រួចរាល់​លើ​ធ្វើ​សៀវភៅ​ស្នាក់នៅ​ក​២។​ដែល​នៅ​សេសសល់​មួយចំនួន​របស់​ប្រជាពលរដ្ឋ​ហើយ​ដាក់បទបញ្ជា​ភ្លាមៗ​ឱ្យ​លោក​អធិការរង​ទទួលបន្ទុក​ការងារ​ស្ថិតិ​។​

នាយផ្នែក​នាយ​នគរបាល​ប៉ុស្ដិ៍​និង​មន្ត្រីក្រោមឱវាទ​នាំយក​សៀវភៅ​ស្នាក់នៅ​ក​២សៀវភៅ​គ្រួសារ​ក​៤។​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទៅ​ចែកជូន​តាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដើម្បី​បាន​យក​ប្រើប្រាស់​បម្រើឱ្យ​ផលប្រយោជន៍​ផ្សេងៗ ៕