អន្តរជាតិ៖ឧទ្ធម្ភាគចក្រយោធាអ៊ីស្រាអែលមួយចំនួនបានបើកការវាយប្រហារទៅលើមូលដ្ឋានទ័ពស៊ីរី
ស្ថិតនៅក្នុងខេត្តគូនៃត្រា(Quneitra)ភាគខាងត្បូងប្រទេសកាលពីយប់ថ្ងៃសុក្រនិងបានបង្កឱ្យទាហានស៊ីរី២នាក់រងរបួស។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនាព្រឹកថ្ងៃសៅរ៍
ទី២៥ ខែកក្កដា ឆ្នាំ២០២០។
បើតាមសារព័ត៌មានរដ្ឋស៊ីរីSANAឧទ្ធម្ភាគចក្រយោធាអ៊ីស្រាអែលបានធ្វើការបាញ់រះទៅលើទីតាំងយោធាមួយចំនួន
នៅក្នុងខេត្ត Quneitra របស់ប្រទេសស៊ីរី
ដែលស្ថិតនៅក្បែរតំបន់ខ្ពង់រាប ហ្គោឡេន ហេក (Golan Heights)
ដែលអ៊ីស្រាអែលកំពុងគ្រប់គ្រង។