បាត់ដំបង៖អាជ្ញាធរស្រុកសំឡូតបានឱ្យដឹងថាបច្ចុប្បន្ននេះស្រុក សឡូតបានប្រែក្លាយពីតំបន់សង្គ្រាមខ្ទេចខ្ទាំទៅជាតំបន់ទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរក្នុងស្រុកក្នុងខេត្តនិងមកពីខេត្តនានាមកទស្សនាយ៉ាងច្រើនលើសលុប។
លោកសើសាម៉េតអភិបាលស្រុកសំឡូតបានបញ្ជាក់ថាហេតុដែលនាំឱ្យភ្ញៀវទេសចរក្នុងស្រុកនិងក្រៅស្រុកនាំគ្នាមកទស្សនានិងដើរលេងកម្សាន្តនៅក្នុងស្រុកមួយនេះដោយសាតែស្រុកនេះមានហេដ្ឋារចនាសម្ព័ន្ធផ្លូវធ្វើដំណើរល្អ។
ចាក់កៅស៊ូស្អាតគ្រប់ទីលន្លែងមានផ្លែឈើហូបប្លែកៗមានព្រៃឈើខៀវស្រងាត់ពណ៌បៃតងគ្រប់រដូវនិងមានតំបន់រមណីយដ្ឋានជាច្រើនកន្លែងមានកន្លែងទឹកធ្លាក់ថ្លាឈ្វេងមានផ្ទាំងថ្មដាតូចធំសម្រាប់អង្គុយងូតទឹកលេងយ៉ាងត្រជាក់ចិត្តធ្វើឱ្យបាត់អស់ការនឿយហត់ក្រោយពីធ្វើការពេញ១សប្តាហ៍កន្លងមក។
លោកអភិបាលស្រុកបានបញ្ជាក់ថាក្រៅពីតំបន់រមណីយដ្ឋានធម្មជាតិនៅមានដំណាំប្រចាំស្រុកដែលល្បីឈ្មោះរាប់សិបឆ្នាំមកហើយគឺដំណាំផ្លែទុរេនដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់និងមានដំណាំផ្លែសាវម៉ាវដែលមានរស់ជាតផ្អែមជាប់មាត់។លោកសើសាម៉េតបានបន្តថាសក្តានុពលរបស់ស្រុកសំឡូតដែលទាក់ទាញភ្ញៀវទេសចរមកទស្សនាច្រើនគឺនៅក្នុងខែ៥ដល់ខែកក្កដា។
ដែលជារដូវផ្លែទុរេនផ្លែសាវម៉ាវទុំនិងមានកន្លែងទឹកធ្លាក់មកពីកំពូលភ្នំមានសភាពថ្លាឈ្វេងនិងត្រជាក់ស្រេបងូតហើយមិនចង់ឡើងមកម្តងហើយចង់មកម្តងទៀត។លោកអភិបាលស្រុកបានបញ្ជាក់ថាមិនថាភ្ញៀវទេសចរនៅក្នុងខេត្តមកទស្សនាប៉ុណ្ណោះទេ។
នៅមានភ្ញៀវមកពីមកពីតាមបណ្ដាខេត្តរាជធានីក៏បានធ្វធ្វើដំណើរមកកម្សាន្តនៅរមណីដ្ឋាននានាក្នុងស្រុកសំឡូតដោយផ្តោតគោលដៅសំខាន់គឺទៅកាន់ចម្ការទុរេននិងចម្ការសាវម៉ាវដែលមានរសជាតិឆ្ងាញ់ពិសារហើយគ្មានប្រើជាតិគីមី ៕